ព័ត៌មានជាតិ

នារីម្នាក់ បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនបានសម្រេច ដោយមិនដឹងមូលហេតុ!

ភ្នំពេញៈ នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅបន្ទប់ជួលជាន់ទី១។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលទំនប់សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ខណៈដែលគូដណ្តឹងដែលរស់នៅបន្ទប់ជាមួយគ្នាត្រឡប់មកពីធ្វើការវិញឃើញទ្វារបន្ទប់បិទក៏បានគោះទ្វារជាច្រើនដងតែពុំឃើញមានការឆ្លើយតបទើបបើកបង្អួចមើលក៏ប្រទះឃើញគូដណ្តឹងរបស់គាត់បានចងកសម្លាប់ខ្លួនស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។ ដោយគូដណ្តឹងឃើញអនាគតភរិយារបស់គាត់ស្លាប់បែបនោះក៏បានត្រហោយំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិបឹងទំពុន២សហការណ៏ជាមួយនគរបាលជំនាញកោសល្យវិច័យក្រុងបានចុះពិនិត្យសាកសពនៅកន្លែងកើតហេតុក្រោយពេលពិនិត្យសពនារីរងគ្រោះនោះហើយសមត្ថកិច្ចបានឲ្យដឹងថាសពនារីខាងលើពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែនពុំមែនជាប់ពាក់ពន្ធ័និងករណីឃាតកម្មអ្វីនោះឡើយ។

សពនារីខាងលើមានឈ្មោះ ស៊ សុភាព អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិជ្រៃឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅនៅកន្លែងកើតហេតុខាងលើ។
ចំណែកគូដណ្តឹងមានឈ្មោះ ឈឹម សុផាន អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខយាមហាងកាហ្វេ ស្នាក់នៅជាមួយគ្នា។

សពនារីខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសន្សំកុសល៕

មតិយោបល់