ព័ត៌មានជាតិ

អ្ន​ក​ទេ​ស​ច​រ​​ណ៍​ជ​ន​​ជា​តិ​បារាំ​​ង​ ​៦​ ​ទៅ ​៧​ ​នា​ក់​ត្រូ​វ​​បា​ន​​​គេ​ចា​ប់​​​ជំ​រិ​ត​​​​នៅ​​ក្នុ​ង​ប្រ​ទេ​ស​​​Cameron​​

ជនរងគ្រោះ​ប្រហែលជា​6​ទៅ​7​នាក់​ជា​ទេសចរណ៏​ជនជាតិ​បារាំង​ត្រូវបាន​ចាប់ព​ង្រ​ត់​នៅពេល​ដែល​ពួកគេ​បាន​ធ្វើដំណើរ​កម្សាន្ត​​​នៅ​ទីក្រុង​ភាគ​ខាងជើង​Babanga​នៃ​ប្រទេស​Cameron​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​ប៉ុន្តែ​នា​ថ្ងៃ​ដដែល​នេះ​ប្រធានាធិបតី​បារាំង​បាន​ចេញមក​ប្រកាស​បញ្ជាក់ថា​ក្នុង​ចំណោម​ចំណា​ត់​ខ្មាំង​ទាំងអស់​គឺ​មាន​មនុស្ស​ធំ​3​នាក់​និង​ក្មេង​4​នាក់​ដែល​ទាំងអស់គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ​។​របាយ​ការណ៏​ដែល​ទទួល​បាន​និយាយថា​ពួក​គេជា​អ្នកទេសចរណ៏​បោះតង់​ហើយ​ពួកគេ​ត្រូវបាន​ចាប់​នា​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​បន្ទាប់ពី​បាន​បោះ​តង់​សម្រាក​​បាន​តែ​មួយ​យប់​ថ្ងៃ​ច័ន្ទ​។​

​ការតាមដាន​នៅតែ​បន្តខ​ណះ​ដែល​ប៉ូលីស​បាន​រកឃើញ​រថ​យន្ត​ដែល​ពួក​ក្រុម​ជនល្មើស​ប្រើប្រាស់​សម្រាប់​ការ​ចាប់ជំរិត​នៅក្នុង​តំបន់​នៃ​ទីក្រុង​Babanga​។​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ការ​ជំរិត​កើតឡើង​លើ​ជនរងគ្រោះ​នៃ​ប្រទេស​លោកខាងលិច បើទោះជា​រាល់​លើក​តែងតែ​កើតឡើង​ជា​ញឹកញយ​នៅ​តំបន់​នេះ​ក៏​ដោយ​៕​
3117F63450233126A2D8DDBCDAA022_h467_w622_m2_q100_cNcOsjJHc

fpee

មតិយោបល់