ភ្នំពេញៈ បុរសម្នាក់ រត់រកអជ្ញាធរ ឲ្យជួយខណៈដែលប្រពន្ធខ្លួន បានចុះចោលតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែសីហានេះ ទើបរត់មករកសមត្ថកិច្ចប៉ុស្ត៍ ឲ្យជួយអន្តរាគម៍តែម្តង។
បុរសកំសត់ខាងលើឈ្នោះ ចេង ពិសិដ្ឋ អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកប្រពន្ធ ដែលបានចាកចេញនោះឈ្មោះ សៅ រដ្ឋា អាយុ៣១ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិព្រែកឪជ្រឹង ក ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។
តាមការរៀបរាប់របស់បុរសខាងលើ បានឲ្យដឹងថា គាត់ទាំងពីរបានរៀបអាពាហ៍ពិពាហ៍និងគ្នា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយមិនមានកូនចៅទេ រហូតបាននាំគ្នាមកធ្វើការនៅភ្នំពេញនេះ ខំសន្សំប្រាក់កាស មិនហ៊ានចាយ ទិញសម្ភារប្រើប្រាស់ដីធ្លី ម៉ូតូ ដើម្បីទុកប្រើប្រាស់ផ្ទាល់ខ្លួន។
ដោយទ្បែកនៅមុនថ្ងៃកើតហេតុ ពួកគាត់ទាំង២នាក់បានឈ្លោះប្រកែកគ្នា ដោយភាគីខាងស្រី លក់អស់នៅរបស់របរប្រើប្រាស់ម៉ូតូ ដីធ្លី រួចគេចខ្លួនបាត់តែម្តង ។ ទើបមកដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បុរសកំសត់ខាងលើ បានមករកអជ្ញាធរ ឲ្យជួយអន្តរាគមន៍ និងសូមសំណូមពរដល់ស្រ្តីជាប្រពន្ធខាងលើ ឲ្យចូលមកដោះស្រាយគ្នា តាមនិតិវិធីផង៕
មតិយោបល់