ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ដកហូតថ្នាំញៀននិងដាវ១ដើម!..

កំពង់ស្ពឺ: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិកណ្តុរផើម ឃុំរលាំងគ្រៀល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាងត់ខ្លួនជនសង្ស័យ២នាក់
ទី១.ឈ្មោះ លឹម លន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនទ្រី២ ឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
និងទី២.ឈ្មោះ សុខ ភ័ណ្ឌ ភេទប្រុស អាយ ៤៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កម្លាំងបានដកហូតវត្ថុតាងមាន ម្សៅគ្រើមពណ៌សថ្លា ចំនួន៤កញ្ចប់, ដាវ ១ដើម, ប្រាក់រៀល៤ម៉ឺនរៀល និងម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់