ព័ត៌មានជាតិ

ស្ត្រីចុងភៅហាងខារ៉ាអូខេម្នាក់ ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ព្រះសីហនុៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទី នៅចំណុចកោះគ្រោះ ស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) មួយកើតឡើង។

ជនរងគ្រោះឈ្មោះ ថាប់ រាត្រី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរចុងភៅហាងខារ៉ាអូខេ មានទីលំនៅភូមិទំនប់តាកួក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានអាការៈឈឺក្បាល វិលមុខ រួចក៏សម្រាកមួយសន្ទុះក្រោយមក ស្រាប់ប្រទះឃើញជនរងគ្រោះចងកដោយខ្សែភ្លើងពណ៌ស ចងព្យួរក ទៅនឹងដែកខ្ទូងបន្ទប់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ដោយពុំដឹងមូលហេតុ។ ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមឯស្រុកកំណើត៕

មតិយោបល់