ព័ត៌មានជាតិ

នីសាន់បែកកង់ រេចង្កូតទៅបុកដើមឈើ របួសធ្ងន់ស្រាល៤នាក់!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត១គ្រឿងបែកកង់រេចង្កូតទៅបុកនឹងដើមឈើ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រ១០២-១០៣ ត្រង់ចំណុចមុខ
វិទ្យាល័យ ហ៊ុនសែនរលាប្អៀរ ស្ថិតក្នុងភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AP-5413 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនិងអ្នករួមដំណើរ។

ក្រោយពេលកើតហេតុ បានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តមករក្សាទុកនៅអធិការស្រុករលាប្អៀរ៕

មតិយោបល់