ព័ត៌មានជាតិ

​អាសូរ! ​ឃើញប្រពន្ធមិននៅផ្ទះ បែរជាផ្តាច់ជីវិត…

​តាកែវ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ង៉ែត ម៉ន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ ធ្វើស្រែ (មានជំងឺសរសៃប្រសាទ) ស្នាក់នៅភូមិឃុំកើតហេតុ។

ចំពោះករណី កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព រួចសន្និដ្ឋានបានឲ្យដឹងថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមែន។
ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់