អ៊ីរ៉ង់៖បុរសអាយុ ៨០ ឆ្នាំម្នាក់ជាជនជាតិអ៊ីរ៉ង់ ឈ្មោះ Amoo Hadji មិនបានងូតទឹកអស់រយៈពេល ៦០ ឆ្នាំ ។នេះបើយោងតាមសារព័ត៌មានបរទេសនានា ចុះផ្សាយ ឲ្យដឹងនៅពេលថ្មីៗនេះ។
បុរសដែលមិនបានងូតទឹករយៈពេល ៦០ ឆ្នាំរូបនេះ មើលទៅស្បែករបស់គាត់ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ដោយក្លិនខ្លួនរបស់គាត់បើសិនជានៅដល់ឋានសួគ៌ក៏ធំក្លិនដូចគ្នា ។ គាត់បានឲ្យដឹងថា វាគ្មានមូលហេតុអ្វីជាចំបង និងសំខាន់ណាស់ណានោះទេ តែ លោកគ្រាន់តែដឹងថា លោកបានច្រានចោលការងូតទឹកអស់រយៈពេល ៦០ ឆ្នាំ តែប៉ុណ្ណោះ។
បុរសវ័យ ៨០ ឆ្នាំនេះជាមនុស្សដំបូងលើលោក ដែលច្រានចោលការងូតទឹករាប់សិបឆ្នាំ ដោយក្នុងដៃរបស់គាត់មានរបស់តម្លៃ ស្មើនឹងជីវិតរបស់គាត់ នោះគឺបំពង់ខ្សៀរ សម្រាប់ដាក់ជក់លាមករបស់សត្វ ដែលខុសពីមនុស្សធម្មតាយកថ្នាំជក់មកជក់។
បុរសដ៏គួរឲ្យខ្លាចនេះ រស់នៅ ក្នុងភូមិ Dezhgah ក្នុងខេត្ត Fars នាប្រទេសអ៊ីរ៉ង់ ដោយរស់នៅយ៉ាងសប្បាយរីករាតាមបែបធម្មតា និងលក្ខណៈអត់ងូតទឹករយៈពេល ៦០ ឆ្នាំ៕
មតិយោបល់