ព័ត៌មានជាតិ

បើកបរគោរពច្បាប់បងប្អូន! ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ របួស២នាក់…

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងហាងម្លប់ស្វាយ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គ្រោះថ្នាក់នេះកើតឡើងរវាង ម៉ូតូ​​ម៉ាកហុងដាសេ១២៥ ពណ៌ស្លាកលេខ កំពង់ចាម 1R-4644 បើកបរដោយឈ្មោះ ស៊ុយ និរោទ៌ ភេទប្រុស អាយុ22ឆ្នាំ បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយនិងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1O-7138 បើកបរដោយឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ៤៥ឆ្នាំ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូវិញរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់