ស្រីស្រស់កូឡ៊ុំប៊ី ដែលជាម្ចាស់គ្រងពានរង្វាន់ បវរកញ្ញា ចក្រវាឡ ឆ្នាំ ២០១៤ បានអះអាងថា សម្រស់របស់នាងជាសម្រស់ធម្មជាតិ មិនមែនបានមកពីមុខកាំបិតឡើយ ។
នាង Paulina Vega ជាម្ចាស់ពានរង្វាន់បវរកញ្ញា ពិភពលោកឆ្នាំ ២០១៤ ដែលបានបញ្ចប់កាលពីថ្ងៃទី ២៥ ខែ មករានេះ ដែលមានមុខមាត់ស្រស់សោភា និង រាងកាយសិចស៊ីល្អឥតខ្ជោះ ។ ការប្រកួតបរវកញ្ញាចក្រវាឡ ឆ្នាំនេះ មានស្រីស្រស់ ជាង ៨០ ប្រទេសជាង សុទ្ធតៃស្រស់ៗ ប៉ុន្តែស្រីស្រស់ Paulina Vega គឺស្រស់សោភាជាងគេ ។
ក្នុងបទសម្ភាសជាមួយនឹង កាសែត HuffPost បានធ្វើការអះអាងថា សម្រស់របស់នាង ជាសម្រស់ធម្មជាតិ មិនមែនជាសម្រស់ដែលបានមកពីការវះកាត់ កែសម្រស់នោះទេ ខណៈដែលមានបវរកញ្ញា ជាច្រើន បានវះកាត់កែសម្រស់ មុនពេលចូលប្រឡងនោះ ។
ស្រីស្រស់ អាយុ ២២ ឆ្នាំរូបនេះបានបន្តថា នាងមិនដែលយកខ្លួននាង ទៅប៉ះពាល់ជាមួយនឹង ការវះកាត់កែសម្រស់នោះទេ ព្រោះថាមានតែសម្រស់ពីកំណើតទេជាសម្រស់ ល្អបំផុតនោះ ។
Paulina ជាស្ត្រីកូឡ៊ុំប៊ីទី ២ ហើយដែលបានឈ្នះពានរង្វាន់ ជាបវរកញ្ញាចក្រវាឡ ដោយស្ត្រីទី ១ បានទៅលើនាង Luz Marina Zuluaga ក្នុងឆ្នាំ ១៩៥៨ នោះ ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់