ព័ត៌មានជាតិ

ជន​ដៃដល់​ ២​នាក់ ​ប្រើ​ដើម​ដំឡូង​មី​វាយ​ទៅ​ជន​រង​គ្រោះ​ម្នាក់ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​នគរបាល​ស្រុក​សំពៅ​លូន​បង្ក្រាប​ឃាត់ខ្លួន​

​បាត់ដំបងៈ យោងតាមផេកអគ្កស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល ​១៨​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១៨​ ភូមិ​អូរ​កណ្ដោល​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​ ០១​ករណី​ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ភួង​ លន់​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​បណ្តោះអាសន្ន​ ភូមិ​អូរ​កណ្ដោល​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​

​ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្តិភាព​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ស្ដា​ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ១.​ឈ្មោះ​ អូក​ គី​ម​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ និង​២.​ឈ្មោះ​ ខន​ រស់​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ ប្រើ​ដើម​ដំឡូង​មី​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ ហើម​ជាំមុខ​ និង​ខ្លួន​របួសធ្ងន់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ភួង​ លន់​ ។​

​សម្ភារៈ​ដកហូត​បាន​មាន​ ដើម​ដំឡូង​មី​ដែល​បាក់​ជា​កំណាត់ៗ​ ។​

​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​ រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់