ដំណើរមកលេងស្រុកលើកនេះ តារាសម្ដែងអ្នកនាងគឹម លីហ្សា មិនត្រឹមតែប្រកាសឡើងឆាក និងទទួលថតមុនដំណើរត្រឡប់ទៅអូស្រ្តាលីវិញប៉ុណ្ណោះទេ អ្នកនាងក៏បានបញ្ជាក់ថាមានក្រុមផលិតករ និងអ្នកត្រូវការអោយអ្នកនាងចេញថត និងឡើងឆាកទាក់ទងមកជាច្រើនរហូតដល់អ្នកនាងអត់មានពេលទំនេរ។ ក្នុងនោះសូម្បីតែកូនប្រុសរបស់អ្នកនាង ក៏ត្រូវបានក្រុមហ៊ុនផលិតផលទឹកដោះគោ និងផលិតប្រើប្រាស់របស់កូនក្មេងធំមួយ ទាក់ទងអោយថតស្ពតផងដែរ ដោយអ្នកនាងគម្រោងនឹងទទួលហើយ។
អ្នកនាងគឹម លីហ្សា និយាយថាគ្រាន់តែចុះមកដល់ប្រទេសកម្ពុជាភ្លាម គឺថាអ្នកនាងមានទីផ្សារទាំងខ្លួនឯង និងកូនប្រុសតែម្ដង ដោយសារតែស្ពតទឹកដោះគោ និងផលិតកូនក្មេង២-៣ក្រុមហ៊ុនបានទាក់ទងមក តែអ្នកនាងនឹងជម្រើសយកតែមួយប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុននោះមានភាពច្បាស់លាស់។ អ្នកនាងថាមកទល់ម៉ោងនេះ អ្នកនាងរកពេលទទួលការកក់របស់ពីក្រុមផលិតករមិនបាននោះទេ ជាពិសេសផលិតករកុន និងការឡើងច្រៀងលើឆាក ដោយការទំនាក់ទំនងខ្លះគឺអ្នកនាងច្រានចោលនោះផង ដោយសារតែការស្នើអោយច្រៀង និងចេញថត ចំថ្ងៃអ្នកនាងត្រូវទៅដើរលេងនៅប្រាសាទអង្គរ ដែលជាគម្រោងយកកូនប្រុសអ្នកនាងទៅថតអោយជាប់ទិដ្ឋភាពប្រាសាទនៅទីនោះ។
អ្នកនាងថាខ្លួននឹងទទួលថតស្ពតទាំងម្ដាយ និងកូន និងគម្រោងឡើងច្រៀងអោយអស់លទ្ធភាព ប៉ុន្តែបើប៉ះត្រូវចំថ្ងៃដែលអ្នកនាងដើរកម្សាន្ត គឺអ្នកនាងមិនទទួលនោះទេ។ ក្នុងនោះអ្នកនាងក៏នឹងឡើងទៅលេងប្រទេសថៃក្នុងរយៈពេលខ្លីនៅអំឡុងដើមខែកុម្ភៈនោះផងដែរ ដើម្បីនាំកូន និងក្រុមគ្រួសាររបស់អ្នកនាងដើរទិញទំនិញ។ អ៉ីចឹងហើយទើបអ្នកនាងទទួលថត និងឡើងច្រៀង តែក្នុងកម្មវិធីណាដែលតម្រូវមិនចំថ្ងៃដើរកម្សាន្តរបស់ខ្លួនប៉ុណ្ណោះ។ អ្នកនាងគម្រោងស្នាក់នៅប្រទេសកម្ពុជារយៈពេល២ខែ ហើយស្វាមីរបស់អ្នកនាងនឹងចុះមកតាមក្រោយមកកម្សាន្តរយៈពេលមួយអាទិត្យផងដែរ នៅពេលការងាររួចរាល់ក្នុងពេលខាងមុខ។
អ្នកនាងគឹម លីហ្សា និយាយថា ស្វាមីរបស់អ្នកនាងចង់មកជាមួយណាស់ ប៉ុន្តែមកជាប់ធ្វើការហើយមួយខែគេអោយច្បាប់មកលេងផ្ទះតែម្ដង ទើបលោកនឹងយកពេលមកលេងផ្ទះមួយខែម្ដងនោះ ហោះមកស្រុកខ្មែរតែម្ដងដោយគម្រោងមកលេងមួយអាទិត្យតាមអ្នកនាង។
អ៉ីចឹងហើយទើបអ្នកនាងនឹងនាំស្វាមី និងកូនទៅលេងសៀមរាបនៅក្នុងរយៈពេលនោះ ដើម្បីទុកជាអនុស្សាវរីយ៍អោយកូនប្រុសរបស់អ្នកនាងធំឡើងបានដឹង៕
មតិយោបល់