ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ល្បិចថ្មីលាក់ថ្នាំញៀនក្នុងអង្ករ ចៃដន្យ​បាវ​អង្ករ​របូតមាត់ចេញគ្រឿងញៀនមកដដែល!

កំពង់ចាម: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលមកទទួលបញ្ញើបាវអង្ករ ដែលមានលាក់ថ្នាំញៀននៅខាងក្នុង។

ការឃាត់ខ្លួននេះបានធ្វើការកាលពីវេលាម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​ចុងស្ពាន​គី​ហ្សូ​ណា​ត្រើយ​ខាងកើត។

ជនសង្ស័យមាន​ឈ្មោះ សូ កូត ភេទ​ប្រុស អាយុ២០​ឆ្នាំស្នាក់នៅ​ភូមិ​បឹង​ព្រួល ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមសេចក្តីរាយការណ៍របស់អ្នកបើករថយន្តតាកស៊ី ក្រោយពីឃើញបាវអង្ករនោះមានលាក់ថ្នាំញៀន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែល​មក​ទទួល​បញ្ញើ​បាវ​អង្ករ ដែល​ក្នុងនោះ មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំញៀន ចំនួន ៦​កញ្ចប់ (​ធំ ១​ញ្ច​ប់ តូច ៥​កញ្ចប់​) បញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់