អគ្គនាយកក្រុមហ៊ុនយក្ស Google លោក Eric Schmidt បានធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែមករា កន្លងទៅ ហើយនៅសប្ដាហ៍ក្រោយនេះ លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសភូមា ដើម្បីបង្កើតចំណងមិត្តភាព និងពង្រីកវិស័យបច្ចេកវិទ្យា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោក នឹងត្រូវចូលជួបសម្ដែងការគួរសមជាមួយនឹងមន្ត្រីរដ្ឋាភិបាលភូមា និងមន្ត្រីទូរគមនាគមន៍ ដើម្បីពិភាក្សាលើវិស័យអ៊ីនធើណែតនៅក្នុងតំបន់អាស៊ាន។
ក្រោយពីភូមា រួចផុតពីការគ្រប់គ្រង់ដោយយោធា ឃើញថា មានក្រុមអ្នកវិនិយោគទុនជាច្រើនបានចាប់អារម្មណ៍ គ្រោងនឹងមកវិនិយោគនៅក្នុងប្រទេសមួយនេះ ដែលបច្ចុប្បន្នមានបណ្ដាលក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមបោះទុក៕
ព័ត៌មានជាតិ
មតិយោបល់