ព័ត៌មានជាតិ

ចេញឆក់ម្តង ប៉ះចំជនបរទេស ចៃដន្យសមត្ថកិច្ចកំពុងល្បាតក៏បានដេញចាប់ ជាប់ខ្នោះបានសម្រេច!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់វីមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបដៃជបរទេសដែរកំពុងតែដើរបានសម្រេច ហើយតែត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ដេញតាមឃាត់ជាប់នៅខណ្ឌដូនពេញ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧៨ កែងផ្លូវ ៥១ សង្កាត់ បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ដេញចាប់ជាប់នៅតាមបណ្តោយផ្លូវ ២១៤ កែងផ្លូវ៥៧ ខណ្ឌដូនពេញ ។

ជនសង្ស័យនោះមានឈ្មោះ សៅរ៍ ពៅ អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនបរទេសដើរមួយក្រុមមានប្រុសមានស្រី ហើយជនបរទេសស្រីម្នាក់បានកាន់កាបូបដៃមួយមាន ទូរសព្ទ២គ្រឿង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-3465 បានធ្វើសកម្មភាពឆក់កាបូបជនបរទេសនោះហើយព្យាយាមជិះរត់គេចតែសម្ថកិច្ចប៉ុស្តិ៍ដែរកំពុងតែល្បាតនោះឃើញក៏បានដេញតាមឲ្យឈប់មិនព្រមឈប់ក៏សមត្ថកិច្ចធាក់បណ្តាលឲ្យជនសង្ស័យនោះដួលម៉ូតូឃាត់ជាប់យកមកប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ហើយជនសង្ស័យនោះបានបញ្ជក់ប្រាប់ថា ព្រោះតែជំពាក់លុយគេ៥០០ដុល្លារ ក៏សម្រេចចិត្តធ្វើសកម្មភាពឆក់ក៏ត្រូវជាប់ខ្នោះបានសម្រេច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ហើយហៅជនបរទេសនោះមកទទួលយកកាបូបវិញ និងប្រគល់កាបូបឲ្យទៅជនបរទេសវិញ និងធ្វើកំណត់ហេតុដាក់ទោសជនសង្ស័យនោះទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់