ព័ត៌មានជាតិ

ចោរលួចរថយន្តនិងម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវសមត្ថកិច្ចក្របួចបានជាបន្តបន្ទាប់!

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជំនាញធ្វើសកម្មភាពលួចរថយន្តនិងម៉ូតូយ៉ាងសកម្ម។

ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ខណ:ដែលជនសង្ស័យកំពុងតែជិះម៉ូតូ ហើយក៏ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ នាំខ្លួនជនសង្ស័យទាំង៣នាក់ទៅឆែកឆេរផ្ទះរបស់ជនសង្ស័យបានរកឃើញ ស្លាកលេខរថយន្ត និងស្លាកលេខម៉ូតូជាច្រើនបន្ទះទៀត ដែលជនសង្ស័យខាងលើលួចបាន រួមនឹងប្រដាប់ប្រដារសម្រាប់ធ្វើសកម្មភាពលួចគាស់និងកាច់សោររថយន្តនិងម៉ូតូមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ធី សំណាង ហៅអោ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២មានឈ្មោះ អ៊ុច ផន អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣មានឈ្មោះ ស៊ុម សុភា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តរតាមនិតិវិធី៕

មតិយោបល់