ព័ត៌មានជាតិ

Bacelona ចេញ​ក្រោម​ទម្រង់លេង Real Madrid

​កាល​ពីថ្ងៃទី ២១ ម្សិលមិញនេះ ​មានជំនួប​ការ​ប្រកួត​កីឡាមួយគូនៅ​កឯពហុ​កីឡាដ្ឋាន Camp Nou ។​ក្នុង​កាប្រកួតនេះ ផង​ដែ​រទោះ​បី​ជា Bacelona ដែល​ជា​ក្រុម​ខ្លាំង​ ដែល​ជួប​ជាមួយនឹង​ក្រុមខ្លាំង Real Madrid ស្ថិត​ក្នុងកម្មវិធី Spanish League ដើម្បីដណ្តើម​នូវ​ពានរង្វាន់របស់កម្មវិធី “El Clasico” Real Madrid បានបំបាក់​ Bacelona ក្នុងលទ្ឋផល ២-១ ដែលជា​លទ្ឋផល​មួយ​​មានការលំបាក​ជាទីបំផុត​សម្រាប់ Real Madrid ។
គួរ​បញ្ចាក់ផងដែរថា សម្រាប់កីឡាករ​កំពូល​អ្នកប្រយុទ្ធ​របស់​ក្រុម​ទាំង​ពីរ​រួមមាន Ronaldo និង Messi ដែល​ជា​អ្នកទទួល​បាន​នូវ​គ្រាប់បាល​ស្មើ​គ្នា ក្នុងការ​ប្រកួតកន្លងមក នេះ បើ​យោង​តាម​ប្រភព​ព័ត៌​មា​​ន​ជា​ច្រើន​បាន​ចុះ​ផ្សាយពីកីឡាករ​ទាំង​ពីរ​រូបនេះ ។

ការ​ប្រកួត​រយ:​ពេលចុង​ក្រោយ​នេះ សម្រាប់ Bacelona ដែល​ជាក្រុមខ្លាំង​ហាក់បីដូច​ជា​មានការ​ថម​ថយ​នូ​វទម្រង់លេង សូម្បីតែជួប​ជាមួយ​នឹង​តោខៀវ Chelsea ក៏​ចេញ​ក្នុងលទ្ឋផល​មួយ​គួរ​ឲ្យ​សោក​ស្តាយ​ជា​ទីបំផុត​ក្នុងលទ្ធផល ១ ទល់​នឹង ០ ផងដែរ ។ អ្នកលេង​ និង​តាម​ដាននូវកា​រប្រកួតនេះ គិតថា ប្រហែលជា Bacelona មិន​អាច​លើក​ពានបានទេ​ក្នុងកម្មវិធី “El Clasico” នោះ ៕

ដោយ៖ បុរ​សដំណឹង

 

មតិយោបល់