Post News Media ព័ត៌មានជាតិ CBR លឿនដូចព្យ...

CBR លឿនដូចព្យុះ ពន្លះម៉ូតូកូនទា បណ្តាលឲ្យស្ត្រីម្នាក់រួមនឹងកូនរបួស!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងម៉ូតូCBR បើកលឿនពេក បានបុកជាមួយម៉ូតូកូនទា បណ្តាលឲ្យស្ត្រីម្នាក់ រួមនឹងកូនតូចរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅផ្លូវបេតុងបត់ទៅផ្ទះក្រហម ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

ក្រោយកើតហេតុ ស្ត្រីដែលរងរបួសរួមនឹងកូនតូច ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕