Post News Media ព័ត៌មានជាតិ បុរសម្នាក់ត្រ...

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួច

បាត់ដំបង: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទីមានករណីអំពើលួចម៉ូតូទុកមុខផ្ទះ ត្រង់ចំណុចក្រុម១២ ភូមិ១៣មករា សង្កាត់ព្រែកព្រះសម្ដេច ក្រុង/ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ចក់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានបាត់ម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨។

ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ចក់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូចារ ក្រុង/ខេត្តបាត់ដំបង រួមទាំងវត្ថុតាង។

ក្រោយសាកសួរជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូប្រាកដមែន៕