រតនគិរីៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក មានករណីរថយន្តបើកទាក់ខ្សែបណ្តាញតង់ស្យុទាប (LV) បណ្តាលឲ្យបាក់បង្គោលបណ្តាញតង់ស្យុងទាប (LV) ចំនួន១ដើម នៅបន្ទប់ភ្លើង០០១ ដេប៉ា២ ដែលស្ថិតនៅ ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ខណៈនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការផ្លាស់ប្តូរបង្គោលថ្មី និងរៀបចំប្រព័ន្ធខ្សែបណ្តាញឡើងវិញ ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១រសៀលនេះ៕
មតិយោបល់