ព័ត៌មានជាតិ

អុញនោះទៀតហើយ! បង្ក្រាបសង្វៀនជល់មាន់ ឃាត់ខ្លួនមនុស្សជិត១០នាក់ នៅក្រុងបាត់ដំបង

បាត់ដំបង: កម្លាំងនគរបាលខេត្តបាត់ដំបង សហកជាមួយ នគរបាលក្រុងបាត់ដំបង បានចុះធ្វើការ បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាក់ស្តែងក្នុងប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដកហូតបាន មាន់ជល់ ,ជញ្ជីងថ្លឹង, ម៉ូតូ រួមនឹងកៅស៊ូជាសង្វៀនមាន់ផងដែរ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់