ព័ត៌មានជាតិ

ស្រ្តីមានជំងឺម្នាក់ ចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំៈ ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនមួយលើក បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ បង្កការភ្ញាក់ផ្អើលកើតឡើង ។

សពជនរងគ្រោះឈ្មោះ ហ៊រ ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
មូលហេតុ៖ មានជំងឺសរសៃប្រសាទ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួចរាល់ចប់សព្វគ្រប់មក សមត្ថកិច្ចបញ្ជាក់ថាៈ ជនរងគ្រោះពិតជាស្លាប់ដោយសារ ករណីចងកសម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់