ព័ត៌មានជាតិ

ចាស់ហើយតា! នៅធ្វើចឹងទៀត

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរួមភេទជាមួយអនីតិជន កើតហេតុថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ១០ នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០១ ជាអនីតិជនជាតិខ្មែរមុខរបរសិស្ស។

ជនសង្ស័យចំនួន ០១នាក់ឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជ្ញា អមសាលាដំបូងខេត្តកណ្តាល ថ្ងៃទី២៥.០៣.២០២១)។
+វត្ថុតាងចាប់យករួមមាន៖ គ្មាន ។
+ផលប៉ះពាល់: រួមភេទបានសម្រេចចំនួន០១លេីក
សភាពរឿងហេតុ
-នៅមុនពេលកើតហេតុ ក្នុងខែកុម្ភ: ឆ្នាំ២០២១ ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវក្នុងភូមិ ក៏ហៅជនរងគ្រោះហើយសុំជិះទៅជាមួយ នៅពេលជិះតាមផ្លូវជនសង្ស័យបាននិយាយលួងលោមទៅកាន់ជនរងគ្រោះថា ឯងប្រគល់ខ្លួនឲ្យអញមក អញឲ្យលុយចំនួនមួយម៉ឺនរៀល តែជនរងគ្រោះមិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុចចម្ការស្វាយរបស់តាឡនស្ថិតនៅភូមិថ្មីឃុំទួលព្រេជទើបជនសង្ស័យចុះពីម៉ូតូ ហើយជនរងគ្រោះក៏ជិះទៅមុខបន្ត។ លុះស្អែកឡើងជនសង្ស័យបានទៅចម្ការខាងក្រោយផ្ទះជនរងគ្រោះហើយបានហៅជនរងគ្រោះឲ្យទៅក្នុងចម្ការនោះតែជនរងគ្រោះមិនបានទៅឡើយ។ ចាប់ពីពេលនោះមកជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះ និងបានហៅជនរងគ្រោះទៅអោបថើបចំនួន០៣លើក ហើយក្នុងមួយលើកៗបានឲ្យលុយជនរងគ្រោះចំនួនមួយម៉ឺនរៀល(10000រៀល)។
-នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១វេលាម៉ោង២រសៀល ជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួបនិងប្រាប់ថាកុំប្រាប់រឿងនេះឲ្យគេដឹងឲ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។
-នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២១វេលាម៉ោង០៨និង១០នាទីព្រឹក ជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួបនិងអង្គុយនិយាយគ្នាលេង បន្ទាប់មកជនសង្ស័យបានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅហើយធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន០១លើក ពេលរួមភេទរួចហើយជនសង្ស័យបានឲ្យលុយទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល(20000រៀល)។
-រហូតដល់ថ្ងៃទី២៤ខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះទៅទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានសាក្សីឃើញ ក៏សួរជនរងគ្រោះឯងទៅណា? ជនរងគ្រោះឆ្លើយថាទៅបត់ជើងធំ ដោយសាក្សីមានការសង្ស័យក៏សួរនាំជនរងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ ។ ពេលនោះសាក្សីបានឃើញជនសង្ស័យដើរចេញពីព្រៃខាងក្រោយផ្ទះនោះទៅ ទើបក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបានទួលព្រេជ។
-តាមចម្លេីយសារភាពរបស់ជនសង្ស័យ បានឆ្លេីយថា ខ្លួនធ្លាប់បានសុំជិះម៉ូតូជាមួយជនរងគ្រោះ០១លេីកតែប៉ុណ្ណោះ ពុំបានពាក់ព័ន្ធអោបថេីប និងរួមភេទជាមួយជនរងគ្រោះទេ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕

 

មតិយោបល់