កាលពីពេលថ្មីៗនេះបងប្អូនប្រជាពលរដ្ឋមួយចំនួនប្រកបរបរនេសាទត្រីបន្ទាប់ពីគាត់ធ្វើការដកស្ទូងស្រូវរដូវវស្សារួចរាល់ហើយនោះ គាត់បានបង្កើនមុខរបរមួយទៀត គឺមុខរបរនេសាទត្រីតាមបែបលក្ខណៈគ្រួសារតូចតាចដើម្បីយកមកគួបផ្សំដោះស្រាយ ជីវភាពគ្រួសារប្រចាំថ្ងៃយោងតាមសំដីបងប្រុសម្នាក់ គាត់បាននិយាយនាព្រឹកថ្ងៃទី០៨.០៩.២០១៤ នេះអោយដឹង ថា ត្រីក្នុងបឹងយើងឥឡូវនេះមិនសម្បូរប៉ុន្មាននោះទេមិនដូចពីឆ្នាំទៅមិញទេពីព្រោះឆ្នាំនេះអត់សូវមានទឹកភ្លៀង ធ្លាក់អោយបានគ្រប់គ្រាន់ហើយបើសិនជាមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់ដូចឆ្នាំទៅមិញវិញនោះប្រហែលជាត្រីសម្បូរណាស់ពីព្រោះនៅឆ្នាំនេះ តាម បណ្តាឡូតិ៍នេសាទទាំងអស់ត្រូវរំលាយចោលអស់ហើយដូច្នេះត្រីវាឡើងបាចសាចពាសពេញផ្ទៃទឹកបឹងទន្លេគ្មានពេលណាដែលត្រូវហាមឃាត់នោះទេ តែសំណាងអាក្រក់ទៅវិញ គឺគ្រោះរាំងស្ងួតគ្មានទឹកភ្លៀង បានជាមិនសម្បូរត្រីយ៉ាងនេះទៅវិញ បងប្រុសម្នាក់ ទៀតគាត់បានបន្តអោយដឹងផងដែរថា ៖ ត្រីវាឡើងហើយវាជ្រើមក៏ព្រោះតែទឹកភ្លៀងផងដែរ នេះជាការពិតណាស់សព្វថ្ងៃនេះទឹក ទន្លេឡើងបាននេះបើសិនជាមានទឹកភ្លៀងធ្លាក់មកជោគជាំវិញនោះ ប្រហែលជាមច្ឆាជាតិនៅតាមដងស្ទឹងបឹងបួរបបូរទៅហើយ សព្វថ្ងៃនេះរកត្រីបានតែបន្តិចបន្ទួចទេ ទាក់ទិនលើបញ្ហានេះផងដែរ បងស្រីម្នាក់គាត់បានរៀបរាប់ប្រាប់ថា ៖ នៅតាមបណ្តាទីផ្សារនីមួយៗ ដូចជាមិនសូវសម្បូរត្រីយកមកដាក់លក់ប៉ុន្មាននោះទេ នេះខ្ញុំនិយាយតែត្រីបឹងដែលជាត្រីធម្មជាតិតែប៉ុណ្ណោះ ជាក់ស្តែងដូចជារូបខ្ញុំជាអ្នកដើរប្រមូលទិញត្រីតាមបណ្តាភូមិនានាជារៀងរាល់ថ្ងៃ បើឆ្នាំទៅមិញវិញពេលព្រឹកទៅដល់គាត់ឃើញ ចេញពីទូកមកត្រីពេញកញ្ជ្រែង តែឆ្នាំនេះ ខែនេះហើយស្ទើរតែគ្មានត្រីយកមកលក់ផង ហេតុនេះបានជាធ្វើអោយតម្លៃត្រីថ្លៃគួរសម បើត្រីឆ្លូញវិញទិញ ០១គីឡូក្រាមវិញថ្លៃ ១០០០០រៀល លក់ចេញ ១២០០០រៀល តម្លៃត្រីនៅឆ្នាំ២០១៤នេះ ចំណែកត្រីឆ្លូញ ។ បងស្រីបានបន្តថា ៖ កាលពីឆ្នាំទៅមិញត្រីវាសម្បូរក៏លក់មិនសូវបានថ្លៃដែរ ៕
មតិយោបល់