ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ លួចម៉ូតូគេបានសម្រេច តែជាប់ខ្នោះ!

ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់​ពី​ ជនសង្ស័យ​ទាំង​នោះ​ បាន​ធ្វើ​សកម្មភាព​លួចយក​ម៉ូតូ​ម៉ាកស៊ុយ​សុគី​និច​ មួយគ្រឿង​របស់​ ស្ត្រី​ជាជនរងគ្រោះ​ម្នាក់ ​ដែល​ទុក​នៅ​មុខ​ផ្ទះ​ បានសម្រេច។

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​ ១១និង​៣០នាទី​ ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៨​ ទល់មុខនឹង​ផ្ទះ​លក់​ថ្នាំពេទ្យ​យីហោ​ឱសថស្ថាន​ ប៉ោ​ សារិន​ ម្តុំ​សេះស​ ផ្ទះ​៣០ម៉ែត្រ​ ភូមិ​ដំណាក់ធំ៣​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជន​សង្ស័យដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបាន​ មានឈ្មោះ​ យឺន​ វឌ្ឍនៈ​ ហៅឌុន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅភូមិបឹងធំ​ សង្កាត់​បឹង​ធំ​ ខណ្ឌពោ​ធិ៍សែន​ជ័យ​។ ចំណែកម្នាក់​ទៀតដែលរត់គេចខ្លួន​រួច​ មានឈ្មោះ​ ណាង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ។ ដោយ​ឡែក​ ជនរងគ្រោះមានឈ្មោះ​ ​ សុង​ មករា​ ភេទស្រី​ អាយុ​៣០ឆ្នាំ​ មុខរបរពេទ្យ​ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ សេះស​ ភូមិដំណាក់ធំ​៣​ ផ្លូវ៣០ម៉ែត​ សង្កាត់​ស្ទឹងមាន​ជ័យ៣​ ខណ្ឌមានជ័យ​ មាន​ស្រុក​កំណើត​ភូមិ​អន្លង់​ថ្លឹង​ ឃុំមហាសាំង​ ស្រុក​ភ្នំ​ស្រួច​ ខេត្តកណ្តាល​ ហើយម៉ូតូ​ ដែរ​ជនសង្ស័យ​លួចយក​ទៅ​ គឺ​ម៉ាក​ ស៊ុយ​សុគី​និច​ ពណ៌ស​ មិន​ចាំ​ស្លាកលេខ​ ។

តាម​សម្តី​ លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​ បានឲ្យដឹងថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​រូបនោះ​បាន​ គឺ​មាន​ស្ត្រី​ជាជនរងគ្រោះ​ បានយក​ម៉ូតូ​ ម៉ាក​ស៊ុយ​សុគី​និច​ ពណ៌ស​ មួយគ្រឿង​មិន​ចាំ​ស្លាកលេខ​ ព្រោះ​ម៉ូតូ​នេះ​ជាម៉ូតូ​ របស់​ប្អូន​គាត់​ យកមក​មុខ​ទុក​នៅ​មុខ​ផ្ទះ​ ដូច​ធម្មតា​ ជារៀង​រាល់ថ្ងៃ​ លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​លេចមុខ​ ជនសង្ស័យ​២នាក់​ បានដើរ​ចូលទៅ​ធ្វើ​ជា​ទិញ​ថ្នាំ​ពេទ្យ​ ហើយ​ពេលនោះដែរ​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២នាក់​ បាន​ធ្វើ​សកម្មភាព​ កាច់ក​ ម៉ូតូ​របស់​គាត់​ដែល​ទុក​នៅ​មុខ​ផ្ទះ​ បានសម្រេច​រួចហើយ​ បានជិះ​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​ ដោយ​បន្សល់​ទុក​បក្ខពួក​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ ហើយ​ពេលនោះ​ដែរ​ កម្លាំងរបស់លោក​ ដែល​ល្បាត​ឆ្លង​កាត់​ទីនោះ​ ក៏​បាន​ប្រទះឃើញ​ ហេតុការណ៍​នេះ​ក៍ឃាត់​ខ្លួន​​ជនសង្ស័យ​រូបនោះ​ យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​ ។

​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូបនោះ​បាន​សារភាពថា​ រូប​គេ​និង​បក្ខពួក​ម្នាក់​ទៀត​ ពិត​ជា​បាន​ធ្វើ​ សកម្មភាព​ កាច់ក​ យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ហើយ​ពួក​គេ​ ធ្លាប់​បានធ្វើ​សកម្មភាព​ កាច់ក​ ម៉ូតូ​ បានសម្រេច​ចំនួន​៣ដង​រួច​មកហើយ​ ។

ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​រួចហើយ​ ជនរងគ្រោះ​បាន​មកដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​៣​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ។ ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​កាន់អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​ ។

https://youtu.be/FR4btaFXTFU

មតិយោបល់