ព័ត៌មានជាតិ

ល្បឿនម៉ូតូស្ទាវ ជិះបញ្ច្រាស បុកក្មេងស្រីកំពុងឆ្លងផ្លូវរបួសធ្ងន់

​ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូបញ្ច្រសទិសចរាចរណ៍ ជ្រុលចង្កូចទៅបុកក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅនិងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដើមគ នៅតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកនីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CW-8915 ជិះបញ្ច្រសទិសចរាចរណ៍ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្មេងស្រីដែលកំពុងដើរឆ្លងផ្លូវពីលិចទៅកើត ពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនិងកន្លែង។ភ្លាមៗនោះត្រូវបានសាច់ញាតិនិងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយសង្គ្រោះបឋមនិងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ចំណែកជនបង្កបម្រុងបើកម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់