ព័ត៌មានជាតិ

ម៉ូតូព្រលះជាមួយរថយន្តយីឌុប បណ្តាលឲ្យស្លាប់ម្នាក់

ស្វាយរៀង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុប និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីម៉ោង៥និង១៥នាទីទាបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុប១គ្រឿងពាក់ស្លាកលេខស្វាយរៀង3A-0718 មកពីបាវិតទៅភ្នំពេញ ហើយខូចកាលេឈប់អែបស្តាំ ត្រូវបានម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់លេខ1CM-9086 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកពីក្រោយរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបន្តថា ម្ចាស់រថយន្តមានឈ្មោះ វ៉ាន់ សុភី ទីលំនៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ នាង ឡាវី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិទន្លៀង ឃុំរមាំថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យខេត្តស្វាយរៀងដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/kE4-P72Z8Qw

មតិយោបល់