ភ្នំពេញៈ បុរសម្នាក់ចេញមកពីកម្មវិធីផ្ទះបងប្អូនស្រវឹងបើកម៉ូតូម៉ាកស្កុបពីបុកទ្រូងផ្លូវបណ្តាលឲ្យដួលសន្លប់មួយសន្ទុះធំទើបដឹងខ្លួនបែកមុខបែកមាត់ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ៩យប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1Q-4291 ទើបនឹងចេញពីកម្មវិធីពីផ្ទះបងប្អូន បំណងទៅផ្ទះហើយបើកបរក្នុងស្ថានភាពស្រវឹងហើយបើកលឿនក៏រេចង្កូតទៅបុកទ្រូងផ្លូវបណ្តាលឲ្យដួលសន្លប់មួយសន្ទុះធំបានដឹងខ្លួនមកបែកមុខបែកមាត់រងរបួសស្រាលត្រូវបានបងប្អូនបញ្ជូនទៅផ្ទះ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់ហើយរថយន្តសាមុយមកក៏លាងរបួសឲ្យហើយក៏សមត្ថកិច្ចឲ្យបងប្អូនជូនទៅផ្ទះវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
https://youtu.be/wKso2CcHZls
មតិយោបល់