Post News Media ព័ត៌មានជាតិ រថយន្តSCION​ ...

រថយន្តSCION​ បុកឡើងខឿន រេចង្កូតទៅបុកថូផ្កា នឹងឆ័ត្របាក់អស់១ដើម!

ភ្នំពេញ: រថយន្តម៉ាក SCIONមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកឡើងលើខឿន ហើយរេចង្កូតមកបុកថូផ្កានឹងឆ័ត្រមួយ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ព្រះសីហនុ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក SCION មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3662 បើកទិសដៅពីត្បូងទៅជើង ស្រាប់តែចង់បត់ទៅកើតវិញបួងចង្កូតមិនផុតក៏បុកឡើងលើខឿនផ្លូវហើយរេចង្កូតមកបុកថូផ្កាបែកអស់១ផើងនឹងបាក់ឆ័ត្រអស់១ដើមហើយរថយន្តរងការខូចខាតតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តក៏បានសម្រួលជាមួយភាគីម្ចាស់ហាងហើយខាងភាគីរថយន្តព្រមសងសំណងទៅហើយបញ្ចប់រឿងនៅកន្លែងកើតហេតុ៕