ព័ត៌មានជាតិ

ហាយឡែនឌ័រពន្លះម៉ូតូផ្លូវបែកជាបួន បុរសម្នាក់រងរបួសជើងម្ខាង!..

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ រួមដំណើរកូនតូចម្នាក់ទៀតបើករថយន្តឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បណ្តាលឲ្យរងរបួសជើងស្តាំម្ខាងធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១០០៧កែងនិងផ្លូវលេខ១៩៨២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនក្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរនិងកូនតូចម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2T-2764បើកបរតាមផ្លូវលេខ១៩៨២ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែងនិងផ្លូវ១០០៧ ក៏ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B-5730 ជិះដោយបុរសម្នាក់តាមផ្លូវលេខ១០០៧ ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលរងរបួសជើងស្តាំម្ខាងធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាដោយភាគីខាងរថយន្តបានដឹកជនរងគ្រោះទៅព្យាបាលដោយខ្លួនឯងនិងចេញថ្លៃព្យាបាលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់