កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្រ្តីម្នាក់ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១២ និង១៦នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៣៥-៣៦ ត្រង់ចំណុចភូមិព្រៃសុភី ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7074 អ្នកបើកបរមិនស្គាល់ឈ្មោះ បានចុះពីរថយន្តរត់គេចខ្លួនបាត់ បានបើកក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-4716 អ្នកបើកបរឈ្មោះ ឃឹម ខា ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់) រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរងចាំដោះស្រាយនៅពេកក្រោយ៕
មតិយោបល់