ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងយកអាវុធAK47បាញ់បោះសើរត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:នៅថ្ងៃទី ០១/០៨/២០២៣​ ម៉ោង០២ៈ២០នាទីទាបភ្លឺ សមត្ថកិច្ចប៉ុស្តិ៍ប្រម៉ោយ បានទទួលពត៌មានពីលោក ឌិន ឌឿន មេភូមិចំណុចម៉ុងរី ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ថាមានការប្រើប្រាស់អាវុធខុសច្បាប់ បាញ់បោះសេរី នៅចំណុចម៉ុងរី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
-លុះវេលាម៉ោង ១៣:០២ នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានចុះទៅស្រាវជ្រាវ ស៊ើបអង្កេត ទីតាំងកើតហេតុ និងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ តាំង ជី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅចំណុចកើតហេតុ ។
– បានចាប់យក អាវុធAK47ស្វាយបត់ លេខ 28661ចំនួន០១ដើម គ្រាប់ចំនួន០៦ គ្រាប់ និងបង់(វែង)ចំនួន០១។
-ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្តនីតិវិធី។
-មូលហេតុ: ផឹកស្រាស្រវឹង

មតិយោបល់