ព័ត៌មានជាតិ

បំបែកសំណុំរឿង ករណីឃាតកម្ម រំលោភសម្លាប់ ឃាតករត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ ថ្ងៃស្អែក

(ខេត្តក្រចេះ)៖ ថ្លែងតាមទូរស័ព្ទ ប្រាប់ Post News នៅព្រឹក ថ្ងៃទី១១ មេសា ២០១៦នេះ មន្រ្តីនគរបាល ខេត្តក្រចេះ បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ ជនដៃដល់ជាឃាតករ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ខណ:ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ និងរៀបចំសំណុំរេឿង។

ក្រោយការចុះស៊ើបអង្កេតភ្លាមៗ ជនសង្ស័យដៃដល់ជាឃាតក ក្នុងអំពើរឃាតកម្មអារ.ក សម្លាប់នារីក្រមុំ វ័យ ២៣ឆ្នាំ ជាកម្មករ ឡឥដ្ឋ រួចយកសព បោះ ចូលក្នុងទឹកស្រះ ខាងក្រោយភូមិ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ត្រូវបាននគរបាល ខេត្ត-ស្រុក វែកមុខ ចាប់ឃាត់ខ្លួនជនសង្ស័យ បានហើយ ឈ្មោះ ចិត្ត ចាន់រិទ្ធ ហៅ ចយ អាយុ ១៩ឆ្នាំ ជាកម្មករ ឡឥដ្ឋ ដូចគ្នា និងរស់នៅកន្លែងកើតហេតុ ខាងលើ។

បើតាមមន្រ្តីនគរបាល កាលពីយប់ថ្ងៃទី៩ មេសា ខណ:ដែលនារីរងគ្រោះ បានដើរចេញពីផ្ទះ ទៅរកជួលស៊ីឌីស ជនសង្ស័យ បានពួនស្ទាក់ចាប់នាង និងបានអូសនាង ចូលព្រៃ បម្រុងរំលោភ តែនាងបានរើបម្រាស់ ក៏កើតការប្រតាយប្រតប់ ទើបជននេះ បានចាប់ មួល.កនាង និងបានយកដែកពុម្ព សម្រាប់ធ្វើឥដ្ឋ មកអារ.កនាង ហើយសែងសាកសពនាងទៅបោះចូលក្នុងទឹកស្រះ ដើម្បីបំបិទភស្តុតាង។

យ៉ាងណាក៏ដោយ ឈាមស្រែកស្បែកហៅ ជនសង្ស័យដៃដល់ជាឃាតក ត្រូវបានវែកមុខ បន្ទាប់ពីមានការចុះស្រាវជ្រាវ ស៊ើបអង្កេត នៅកន្លែងកើតហេតុ ភ្លាមៗ៕

photo_2016-04-11_13-00-51 photo_2016-04-11_13-00-54 photo_2016-04-11_13-00-57 photo_2016-04-11_13-01-01 photo_2016-04-11_13-01-15

មតិយោបល់