(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្ត លំដាប់កំពូលប្រចាំប្រទេសកូរ៉េខាងត្បូង Hyundai Motor និង Kia Motors បានធ្វើការលក់រថយន្តក្នុងរយៈពេល ៥៤ ឆ្នាំមកនេះ សរុបជិត ៩៩,៧លានគ្រឿង។ នេះបើយោងតាមទីភ្នាក់ងារ ផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសាឆ្នាំ ២០១៦។
តាមរបាយការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងបន្ថែមថា រហូតមកទល់ពេលនេះ ការលក់រថយន្តសរុបក្នុងទីផ្សារពិភពលោក ក្រុមហ៊ុនទទួលបានចំនួនជិត ៩៩,៧ លានគ្រឿង គិតមកត្រឹមខែមីនាឆ្នាំនេះ។
បើគិតតាំងពីការចាប់ផ្ដើមនៃការលក់រថយន្តរបស់ខ្លួន គឺធ្វើឡើងកាលពីឆ្នាំ ១៩៦២មកម្លេះ។ ក្នុងនោះក្រុមហ៊ុន Hyundai ទទួលបានការលក់សរុបរបស់ខ្លួនចំនួន ៦៤,០២ លានគ្រឿង និងក្រុមហ៊ុន Kia ទទួលបានការលក់របស់ខ្លួនចំនួន ៣៥,៦៨ លានគ្រឿង៕
មតិយោបល់