កំពង់ធំៈ លោកអធិការស្រុកប្រាសាទបាល័ង្គ បានប្រាប់Post Newsថា មានករណីស្រ្តីម្នាក់កំពុងដងទឹកអណ្តូង នៅមុខផ្ទះ ដើម្បីប្រើប្រាស់ក៏ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ សៅ រ៉ុន ភេទស្រី អាយុ៣៧ឆ្នាំ មានកូនចំនួន៤នាក់ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសាកសពរងគ្រោះ រួចប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់