ព័ត៌មានជាតិ

PCL គឺជា​ដៃគូរ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការអភិវឌ្ឍន៍ សហគមន៍​ក្រក្រី​នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖​ក្នុងឱកាស​ដែល​គណៈប្រតិភូ​អង្គការ People for Care and Learning (PCL) នៃ​ទីក្រុង Cleveland រដ្ឋ Tennessee សហរដ្ឋអាមេរិក ដឹកនាំ​ដោយ លោក Mark William នាយក​ប្រតិបត្តិ​ទូទៅ​នៃ​អង្គការ PCL អមដំណើរ ដោយ​សមាជិក​ចំនួន ៤៣ រូប​ទៀត ដែល​ភាគច្រើន​គឺជា​អ្នកជំនួញ និង​អ្នក​កាន់ សាសនា​គ្រឹស្ត អញ្ជើញ​មក​បំពេញ​ទស្សនៈកិច្ច​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី ០៤- ០៧ ខែ មករា ឆ្នាំ ២០១៤ នោះ គណៈប្រតិភូ​ក៍បាន​អញ្ជើញ​ចូល​ជួប​សម្តែង ការគួរសម​ជាមួយ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៤ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

​នាយក​ប្រតិបត្តិ​ទូទៅ​របស់​អង្គការ PCL ក្នុងជំនួប​នោះ​បាន​សម្តែង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ផ្តល់​លទ្ធភាព​ឲ្យ PCL បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍ សហគមន៍​ក្រីក្រ​កនៅ​រាជ​រាជធានី​ភ្នំពេញ ពិសេស សហគមន៍​ភូមិ​អណ្តូង ក្នុង​សង្កាត់​គោក រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​ជាមួយគ្នានេះ PCL នឹង​ខិតខំ​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន ខ្លាំងក្លា​ថែម​ទៀត ជាមួយ​សាលា​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​នូវ​កិច្ច​ព្រម ព្រៀង​គម្រោង​អភិវឌ្ឍន៍ ” Build A City Project ” នៅ​សហគមន៍​ភូមិ​អណ្តូង ទទួលបាន លទ្ធផល​ថ្មីៗ​បន្ថែមទៀត ។​

ឯកឧត្តម ប៉ា សុជាតិ​វង្ស អ​ភិ បាល​រាជធានី​ភ្នំពេញ ក៏​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ ប្រតិភូ PCL នៅ​រាជធានី​ភ្នំពេញ​នា​ឱកាស​នេះ​ផង​ដែរ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នា​ពេល​កន្លងមក​នេះ​របស់ PCL ជាមួយ​រាជធានី​ភ្នំពេញ ហើយ ឯកឧត្តម​អភិបាល បាន​ចាត់ទុកថា PCL គឺជា​ដៃគូ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការកែលំអ​សហគម​ន៍​អ្នកក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ។ ឯកឧត្តម​បាន​បន្តទៀតថា នឹង​បើកចំហរ​ស្វាគមន៍​ជានិច្ច ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ រួមមាន អង្គការ សង្គម​ស៊ី​ល និង​សប្បុរសជន​នានា ទាំង​ក្នុង និង ក្រៅប្រទេស ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សហគម​អ្នកក្រីក្រ​ក្នុង​រាជធានី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ស្របតាម​គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ។
gov.-meet-pcl-060114-7-138900074945870

មតិយោបល់