ព័ត៌មានជាតិ

Update៖ បុរសម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែខ្យល់គដួលស្លាប់ភ្លាមៗ

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូឌុបកូនប្រុសចេញពីផ្ទះមក ធ្វើការនៅម្តុំសែនសុខភ្នំពេញថ្មី ខណៈឌុបកូនមកដល់កន្លែងការហើយ បានជិះម៉ូតូម្នាក់ឯងមកវិញ តាមផ្លូវស្រាប់តែងងឹតមុខដួល ម៉ូតូស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតទ្បើងនៅវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី ៣០ ខែមករា ២០១៨ តាមផ្លូវ ១០១១ កែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

សពបុរសជនរងគ្រោះមានឈ្មោះ តុល វ៉ិត អាយុ៤៦
ឆ្នាំ រស់នៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែងខណ្ឌដង្កោ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញជនរងគ្រោះ បានជិះម៉ូតូ តាមផ្លូវ១០១១ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែដួលម៉ូតូដោយខ្លួនឯង ឃើញដូចនេះ ប្រជាពលរដ្ឋបានទៅចោមរោមមើល ទើបដឹងថាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសព ឃើញថាសពពិតជាស្លាប់ដោយសារខ្យល់គប្រាកសមែន ទើបប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/lkPbK4EQ12s

មតិយោបល់