សៀមរាបៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានម៉ូតូ២គ្រឿង បើកបុក ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាល ឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ករណីដ៏រន្ធត់នេះកើតឡើង កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះមាន ឈ្មោះ ប៉ុន ប៉ុក ភេទស្រី អាយុ៣៤ឆ្នាំ(ស្លាប់) ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំវ២០១៧ គ្មានស្លាកលេខ ឌុបឈ្មោះ ហៀង ភេទស្រី(របួសធ្ងន់) ស្នាក់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែកជនបង្កឈ្មោះ ចាន់ ចិន្តាភក្តី ភេទប្រុស អាយុ២៧ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ស្លាកលេខសៀមរាប10-0775។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់