ព័ត៌មានជាតិ

សន្តិសុខរួមដៃគ្នាជាមួយកម្មករជនជាតិចិន ធ្វើសកម្មភាពលួចលុយក្រុមហ៊ុនអស់រាប់ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: កាលពីវេលាទាបភ្លឺថ្ងៃទី១០ ខែធ្នូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងនោះមានម្នាក់ជាជនជាតិចិន ពាក់ព័ន្ធករណិលួចក្នុងក្រុមហ៊ុនចិនមួយកន្លែង ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។

ជនសង្ស័យទាំង៣រួមមាន៖ សន្តិសុខម្នាក់ កម្មករជនជាតិចិនម្នាក់ និងស្រ្តីខ្មែរម្នាក់ដែកជាប្រពន្ឋបុរសជនជាតិចិន។

សម្ភារ:បាត់បង់៖ លុយចំនួនជាង៧ម៉ឺនដុល្លារ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យទាំង៣ បានធ្វើសកម្មភាពលួចគាស់ទូដែកក្នុងបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុន ហើយយកលុយទៅប្រហែល ៧ម៉ឺនដុល្លារ និងបំផា្លញកាមេរ៉ាសុវត្ថិភាពថែមទៀត ហើយរត់គេចបាត់ស្រមោលទាំង៣នាក់ បន្ទាប់ពីកើតហេតុអ្នកតំណាងឲ្យក្រុមហ៊ុនបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចចុះដល់ទីតាំងធ្វើកំណត់ហេតុ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់