ព័ត៌មានជាតិ

អ្នករស់នៅក្នុងសង្កាត់ព្រែកឯង ម៉ោង១មានភ្លើងប្រើវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៤៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងP012-F3 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសុងតំណខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រេកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញវេលាម៉ោង ១រសៀលថ្ងៃដដែល៕

មតិយោបល់