ព័ត៌មានជាតិ

មានវីដេអូ៖ ពីណាមិនរត់បើសុខៗឃើញអ៊ីចឹងហ្នឹង! ប្រជាពលរដ្ឋប្រទះឃើញក្រពើធំ១ក្បាល…

​ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានសត្វក្រពើ១ក្បាល ត្រូវគេប្រទះឃើញនៅក្នុងទឹកអូរជម្រៅប្រហែល១៥ម៉ែត្រ កាលពីថ្ងៃអាទិត្យ ទី២៩តែទើបមានការភ្ញាក់ផ្អើលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅភូមិឱឡោក សង្កាត់ឱឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អូរតាគីមខាងលើ ស្ថិតនៅភូមិឱឡោកតែម្តង ក្បែភូមិប្រជាពលរដ្ឋ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋចាប់បានកូនក្រពើ៣ក្បាលរួចមកហើយ នៅជិតអូរនោះដែរ រហូតដល់ថ្ងៃអាទិត្យ ទី២៨ ខែមករានេះ ប្រជាពលរដ្ឋបានចុះអូរបង់សំណាញ់ ក៏ស្រាប់តែប្រទះឃើញក្រពើធំមួយ ហើយបាននាំគ្នារត់ចេញយ៉ាងលឿនពីអូរនោះតែម្តង។

រហូតដល់ថ្ងៃនេះទើបមានការភ្ញាក់ផ្អើលទើបអាជ្ញាធរខ្លាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ខ្លាចចាប់គោ ចាប់សត្វ អ្នកភូមិទើបបានហៅអ្នកជំនាញចាប់ក្រពើមកចាប់ តែដល់ពេលនេះរកទាន់ឃើញនៅឡើយទេ ។

បើតាមសេចក្តីរាយការណ៍បន្តថា ខណ:នេះអាជ្ញាធរបានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះមានកូនចៅអ្នកភូមិ តែងមកលេងទឹកនៅអូរនោះ ដែលទឹកអូរនោះមានជម្រៅជ្រៅ មិនដែលរីង ហើយអូរនោះមានទឹករហូត៕

មតិយោបល់