ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពេលមានភាពតានតឹងជាមួយចិនកើនឡើង

តៃវ៉ាន់: នៅថ្ងៃអង្គារនេះ កងទ័ពកោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ចិន បន្ទាប់ពីកោះមួយនេះ បានទទួលរងការគំរាមគំហែងផ្លូវអាកាស ពីសំណាក់ក្រុងប៉េកាំង នៅក្នុងការគាបសង្កត់លើរបបដឹកនាំ របស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

កងកម្លាំងយោធា បានបញ្ជូនយន្ដហោះឈ្លបយកការណ៍ ទៅពិនិត្យមើលការធ្វើសមយុទ្ធ មុននឹងការមកដល់នៃនាវាជាច្រើនគ្រឿង មានអមដោយរថក្រោះបាញ់គ្រាប់ពិត ខណ:ដែលយន្តហោះចម្បាំងសត្រូវ បានចុះចតនៅកំពង់ផែហូលៀន ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់។

ឧទ្ធម្ភាគចក្រវាយប្រហារជាច្រើនគ្រឿង បានផ្ទុះចេញនូវអណ្តាតភ្លើង ហើយយន្តហោះចម្បាំង F-16 ក៏បានបើកការវាយប្រហារផងដែរ ដោយបានគាំទ្រការប្រយុទ្ធ នៅខាងក្រោមដី ប្រឆាំងនឹងកងទ័ពសត្រូវ។

សូមជំរាបថា សមយុទ្ធនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីការពារសន្តិភាព នៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ និងសន្តិសុខជាតិ៕

មតិយោបល់