ព័ត៌មានជាតិ

លាន់តែប្រាវ ក្រឡែកមើលខ្ទេចពេញផ្លូវហ្មង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៨និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីដែលដឹកពូកមួយគ្រឿង បើកបរតាមបណ្តាយផ្លូវ១៩៨៦ក្នុងល្បឿនលឿនដែលបានដឹកចេញពីរោងចក្រនៅម្តុំផ្លូវ ម៉ុង ឬទ្ធី លុះមកដល់ចំណុចកើតហេតុក៏វាក់អើជាមួយរថយន្តមួយគ្រឿងរួចក៏បានបុករថយន្ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-6487 យ៉ាងពេញទំហឹងតែម្តង ចំណែកម៉ូតូសណ្តោងរ៉ឺម៉កនោះបានក្រឡាប់បះជើងខ្លួនឯងតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់នរណាឡើយ រីឯរថយន្តគ្រាន់តែរងការខូចខាតសម្ភារ:តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការសម្រសម្រួលគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់