អាមេរិកៈ របាយការណ៍ថ្មីស្តីពីទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន ជាមួយក្រុងអាន់ការ៉ា បានឲ្យដឹងថា ការទិញប្រព័ន្ធការពារដែនអាកាស S-400 របស់តួកគីពីរុស្ស៊ីនាពេលខាងមុខ អាចនឹងធ្វើឲ្យមានការដាក់ទណ្ឌកម្ម ដោយអាមេរិកជាលើកទីពីរ ប្រឆាំងនឹងក្រុងអាន់ការ៉ា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
របាយការណ៍នេះ បានលើកទ្បើងពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងលក់ និងទិញអាវុធ រវាងតួកគី និងរុស្ស៊ី អាចនឹងបង្កឲ្យមានការដាក់ទណ្ឌកម្មពីមហាអំណាចជាថ្មី នៅឆ្នាំ២០១៨នេះ ក្រោមច្បាប់ដែលមានចែងពីការទប់ទល់នឹងគូសត្រូវរបស់អាមេរិក តាមរយៈការប្រើប្រាស់ទណ្ឌកម្មហៅកាត់ថា CAATSA ដែលបានចុះហត្ថលេខា កាលពីខែសីហា ឆ្នាំ ២០១៧កន្លងទៅ»។
ដោយទ្បែកគម្រោងបង្កើតប្រព័ន្ធបំពង់ផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសទាំងពីរ (រុស្ស៊ី-តួកគី) ក៏នឹងត្រូវប្រឈមហានិភ័យនៃការដាក់ទណ្ឌកម្មសងសឹក ពីអាមេរិកផងដែរ៕

មតិយោបល់