ព័ត៌មានជាតិ

សិស្សសាលាស្រីម្នាក់ជិះម៉ូតូឌុបគ្នាទៅលេងផ្ទះអ្នកគ្រូគេចរ៉ឺម៉កជ្រុលទៅបុកបញ្ឆិតគូថរថយន្តស្តារិចទារសំណង៣០០ដុល្លារ

ភ្នំពេញ: សិស្សសាលាស្រីម្នាក់ជិះម៉ូតូឌុបគ្នាទៅលេងផ្ទះអ្នកគ្រូនៅជ្រោយចង្វារគេចរ៉ឺម៉កជ្រុលទៅបុកបញ្ឆិតគូថរថយន្តស្តារិចកំពុងបត់ឆ្លងផ្លូវនៅខាងមុខរងការខូចខាតទារសំណង៣០០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩តាមបណ្តោយផ្លូវភ្លោះចំណុចខាងត្បូងវិទ្យាល័យសម្តេចជាសុីមជ្រោយ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។

រថយន្តស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB 8175បេីកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។
ចំណែម៉ូតូដែលបុកគូថរថយន្តបញ្ឆិតពីក្រោយម៉ាកហុនដាប៊ីតពណ៌ខ្មៅលាយសពាក់ស្លាកលេខភ្នំពេញ1HQ 2216បេីកដោយយុវតីជាសិស្សសាលាម្នាក់រួមដំណេីរដោយម្នាក់ទៀតជិះពីក្រោយបំណងទៅលេងផ្ទះអ្នកគ្រូរបស់ពួកគេ។

តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តនិងម៉ូតូបេីកស្របគ្នាទិសដៅពីជេីងទៅត្បូងដោយរថយន្តបេីកខាងមុខខណ:មកដល់ចំណុចកេីតហេតុរថយន្តបានបត់ឆ្វេងបំណងឆ្លងផ្លូវពេលនោះម៉ូតូខាងលេីបានគេចរ៉ឺម៉កមួយគ្រឿងក៏ជ្រុលទៅបុកគូថរថយន្តស្តារិចពីក្រោយបញ្ឆិតបណ្តាលឲ្យក្រពឹតពីក្រោយនិងបែកស្តុបមួយ។
ក្រោយពេលកេីតហេតុភាគីខាងម៉ូតូមិនមានលុយសងថ្លៃការខូចខាតទៅភាគីខាងរថយន្តភ្លាមឡេីយលុះសម្រួលគ្នាមួយសន្ទុះធំទេីបអ្នកគ្រូជួយដឹងឮថាឲ្យភាគីខាងម៉ូតូសងថ្លៃការខូចខាតរថយន្តចំនួន៣០០ដុល្លារក្នុងថ្ងៃស្អែក៕

 

មតិយោបល់