ព័ត៌មានជាតិ

Update៖ ឆេះរថយន្តកណ្តាលផ្លូវ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅកំពង់ធំ

កំពង់ធំ: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើល បណ្តាលឲ្យឆេះរថយន្តស្លាប់ម្នាក់និងរបួសធ្ងន់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ប្រភេទកូរ៉េខ្លុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកទឹកផ្លែឈើចម្រុះ បើកបរពីជើងទៅត្បូង បានធំក្លិនហ្គាស ក្រោយមកបន្តិចស្រាប់តែលឺសម្លេងផ្ទុះក្តាំង នៅកណ្តាលផ្លូវ ក៏ឃើញមានអណ្តាតភ្លើងផេះសន្ធោសន្ធៅបណ្តាលឲ្យ តែឆេះព្រូឡានម្នាក់ស្លាប់នៅនឹងកន្លែង និងតែកុងឡានម្នាក់រងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក។

បន្ទាប់មកគេឃើញមានអ្នកជិតខាង និងសមត្ថកិច្ចមកជួយអន្តរាគមន៏ បាញ់ពន្លត់និងសម្រួលចរាចរណ៍។ រហូតមកដល់ល្ងាចនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានច្បាស់លាស់នៅឡើយទេ ហើយជនរងគ្រោះក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

មតិយោបល់