ព័ត៌មានជាតិ

អាណិតក្មេងណាស់! គ្នាមិនដឹងអីផងបែរជាត្រូវស្លាប់…

​កំពតៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីស្រ្តីជាម្តាយបានយកថ្នាំពុលលាយក្នុងបាយ ឲ្យកូនប្រុសទាំង២ហូប រួមទាំងខ្លួនឯង ដើម្បីសម្លាប់ខ្លួន។

ករណីបានកើតឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅផ្ទះសំណាក់ សុខមនោរម្យ នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
ស្ត្រីរងគ្រោះមានឈ្មោះ ប៉ាក សុខហេង អាយុ២៧ឆ្នាំ កូនប្រុសទី១ ហ៊ាល សុវណ្ណាមិ ១០ឆ្នាំ (ស្លាប់) កូនប្រុសទី២ ឈ្មោះ ហ៊ាល ក្តាន់ អាយុ៦ឆ្នាំ (ស្លាប់)
មានទីលំនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកបុរសជាប្តីមានឈ្មោះ ហ៊ិន ម៉ាត អាយុជាង៣០ឆ្នាំ។

បើយោងតាមសម្តីបុរសជាប្តី បានឲ្យដឹងថា ដោយសារពួកគេឈ្លោះគ្នា ហើយប្រពន្ធបាននាំកូនរត់ចេញពីផ្ទះ៕

មតិយោបល់