ព័ត៌មានជាតិ

​ឌ្រីមសង់ប៉ះរថយន្តហ្វត ស្លាកលេខភ្នំពេញ2AY-7989 រងការខូចខាតយ៉ាងដំណំ!

​ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់ រថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AY-7989 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលដោយមិនមានអ្នកណាសងអ្នកណានោះទេ៕

មតិយោបល់