ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមពរដល់ខាង មន្ទីរសាធារណៈការខេត្តពោធិ៍សាត់ មេត្តាជួយពិនិត្យមើលផ្លូវដែលមានប្រវែង៤៥គីឡូម៉ែត្រនេះផង!

ពោធិ៍សាត់: បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននិងកំពុងមានការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពផ្លូវមួយខ្សែ ចាប់ពីចំណុច ទីរួមស្រុកវាលវែង ឆ្ពោះទៅកាន់ឃុំអូរសោម ដែលមានប្រវែងប្រហែល៤៥គីឡូម៉ែត្រ កំពុងរងការខូចខាតស្ទើរទាំងស្រុង ជាហេតុបណ្តាលឲ្យមានការពិបាកធ្វើដំណើរទៅមកខ្លាំងណាស់ ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងនេះ ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដូច្នេះហើយទើបពួកគាត់ សូមណូមពរដល់ខាងមន្ទីរសាធារណ:ការខេត្តពោធិ៍សាត់ មេត្តាជួយពិនិត្យមើលផ្លូវខាងលើនេះផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រួលដល់ការដឹកកសិផល ទៅលក់នៅលើទីផ្សារផងដែរ៕

មតិយោបល់