សិចជារឿងធម្មជាតិដែលគេប្រើប្រាស់ក្នុងការបន្តពូជ ដូច្នេះសកម្មភាព និងពេលវេលានៃការមានសិចក៏មានសារៈសំខាន់មិនតិចនោះដែរ ព្រោះក្នុងរយៈពេលនីមួយៗនោះក៏វាមានរួមទាំងចំណុចល្អ និងចំណុចអាក្រក់នៃភាពស័កិ្តសមដែលខុសប្លែកគ្នា។
នៅពេលនេះ យើងក្រឡេកមកមើលទាំងអស់គ្នាថា តើសិចនៅពេលណាដែលបង្កើតបាននូវភាពស្រៀវស្រើបនិងរំជើបរំជួលសម្រាប់អ្នកបំផុងនោះ។
ពេលព្រឹក
ចាត់ទុកថា ជាពេលវេលាដែលស័ក្តិសមយ៉ាងក្រៃលែងសម្រាប់មនុស្សដែលមានអារម្មណ៍តប់ប្រមល់។ ប៉ុនែ្តថា វាស័កិ្តសមជាមួយអ្នកដែលត្រូវការដាស់សិចឲ្យមានភាពវៀសវៃទាក់ទាញចិត្តដោយភាពស្រស់បស់។ ការមានសិចក្នុងខណៈពេលដែលពាក់កណ្តាលដេកលក់ ពាក់កណ្តាលភ្ញាក់ក៏មិនអាក្រក់ស សន្សឹមៗឲ្យដំណើរទៅមួយៗ។ កុំដាស់អូសទាញគេឲ្យប្រញាប់ប្រញាល់តោងធ្វើចិត្តឲ្យត្រជាក់ៗ ព្រោះរាងកាយគេនៅរឹងនៅឡើយ។ អ្នកតោងតែងកំដៅម៉ាស៊ីនឲ្យយឺតៗសន្សឹមៗឲ្យក្តៅឡើងម្តងបន្តិចៗដើម្បីភ្ញោចអារម្មណ៍ទាក់ទាញចិត្តឲ្យល្អនោះមិនយូរប៉ុន្មានទាំងចៅហ្វាយនិងកូនចៅក៏ចាប់ផ្តើមបំពេញការងារបានល្អឥតខ្ចោះ។
ពេលថ្ងៃ
ពេលថ្ងៃដែលជាថ្ងៃឈប់សម្រាក់បែបនេះ ដោយអ្នកនិងដៃគូបានទទួលទានដំណេកឆ្អែតនៅពេលថ្ងៃៗនោះហើយ ដែលអ្នកនឹងគេអាចនឹងបន្ថែមឱរសនៅលើគ្រែដំណេកជំនួសអាហារពេលព្រឹក ព្រោះការមានសិចនៅក្នុងរយៈពេលនេះវានឹងជួយឲ្យចរន្តឈាមហូរបានល្អ។
ពេលរសៀល
បន្ទាប់ពីអ្នកទាំងពីរទើបនឹងបានទទួលទានអាហារពេលថ្ងៃ មិនយូរប៉ុន្មាននោះកំឡុងពេលនេះរាងកាយរបស់អ្នកកំពុងតែត្រាំត្រែងទៅនឹងការលម្អិតអាហារ ដូច្នេះ វាមិនមែនស័កិ្តសមនឹងការមានសិចនោះទេ។
ពេលល្ងាចក្រោយចប់ម៉ោងការងារ
បើយោងតាមការពិសោធន៍របស់ក្រុមជំនាញ គេបានរកឃើញថា ក្នុងពេលវេលាខាងលើនេះ រាងកាយរបស់បុរសមានការផលិតស្ពែមចេញមកយ៉ាងច្រើនបំផុត ទើបវាក្លាយទៅជារយៈពេលដែលបុរសមានប្រសិទ្ធភាពខ្លាំងបំផុតក៏អាចថាបាន។ ដូច្នេះប្រសិនបើអ្នកចង់បានកូន អ្នកអាចនឹងបញ្ចូនសញ្ញាគ្នាក្នុងពេលវេលានេះស័កិ្តសមជាទីបំផុត។
ពេលក្បាលព្រលប់
ក្នុងរយៈពេលនេះ រាងកាយក៏ផលិតអ័រម៉ូននៃភាពសុខស្រួលចេញមកច្រើនដូចគ្នា ទើបវាស័កិ្តសមទៅនឹងអារម្មណ៍ក្នុងការប្រលោមលួងលោមបបោសអង្អែលឲ្យបានច្រើនបំផុត។ អ្នកគួរតែចាប់ផ្តើមដោយបរិយាកាសរ៉ូមែនទិក តន្ត្រីដែលមានសម្លេងស្រាលៗនិងស្ទាបអង្អែលដើម្បី ពន្យុះអារម្មណ៍របស់គេឲ្យពុះកញ្ច្រោលឡើង ព្រោះវាជាចន្លោះពេលដ៏ល្អជាទីបំផុតក្នុងការមានសិចដែលបែបស្រើបស្រាលមិនអាចបំភ្លេចមិនបាន៕
មតិយោបល់